ក្រុមហ៊ុនសាមសុងបានដាក់បង្ហាញនូវសេនស័រ 200MP ISOCELL HP1, 50MP ISOCELL GN5

Samsung បានណែនាំសេនស័ររូបភាពកំពូលរបស់ខ្លួន ដែលទំនងជានឹងក្លាយជាចំណុចលេចធ្លោមួយនៃទូរស័ព្ទ Galaxy S22 Ultra ដែលនឹងមកដល់នាពេលខាងមុខនេះ ។ ISOCELL HP1 មាន Resolution 200MP និងអាចបញ្ចេញរួបភាពដែលមានទំហំខុសគ្នាចាប់ពី 12.5MP, 50MP និង 200MP តាមវិធីសាស្រ្តមួយដែល Samsung ហៅថា ChamaleonCell ។

ISOCELL HP1 មានសមត្ថភាពថតវីដេអូក្នុងកម្រិត 8K@30fps។ វានឹងបន្ថយ Resolution របស់សេនស័រមកត្រឹម 8,192×6,144px (50MP) ដើម្បីធ្វើការថតវីដេអូ 8k (7,680×4,320px)។

ចំណែកឯសេនស័រ ISOCELL GN5 គឺជាសេនស័រទំហំ 1.0μm ដែលមាន Resolution 50MP ដែលនាំមកនូវការនូវ Auto Focus និងភាពជាក់លាក់ដែលមានភាពប្រសើរជាងមុន៕