Xiaomi ចូលប្រឡូកក្នុងអាជីវកម្មរថយន្តអគ្គិសនី

ក្រុមហ៊ុន Xiaomi បានប្រកាសជាផ្លូវការនូវការចុះឈ្មោះក្រុមហ៊ុនថ្មីរបស់ខ្លួនគឺ Xiaomi EV Inc ។ ដូចដែលឈ្មោះវាបានបញ្ជាក់ វានឹងចូលរួមប្រកួតប្រជែងនៅក្នុងទីផ្សាររថយន្តអគ្គិសនី។ ព័ត៌មាននេះបានចេញមកភ្លាមៗបន្ទាប់ពីក្រុមហ៊ុនបានទិញយកក្រុមហ៊ុន DeepMotion ដែលធ្វើការលើបច្ចេកវិទ្យារថយន្តបើកបរដោយខ្លួនឯង។

ហើយវាមើលទៅ Xiaomi ពិតជាមានការប្ដេជ្ញាខ្លាំង ព្រោះការវិនិយោគទុនដំបូងមានប្រហែលជា 1.5 ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយថែមទាំងបានជួលបុគ្គលិកថ្មីជាង 300 នាក់ផងដែរ។ Xiaomi គ្រោងនឹងបន្ថែមទុនចំនួន 1.5 ពាន់លានដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀតក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។

ទោះជាយ៉ាងណា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ មិនបានបង្ហាញឱ្យឃើញច្រើនអំពី គម្រោងរថយន្តអគ្គិសនីថ្មីរបស់ខ្លួនទេ។ ដូច្នេះយើងពិតជាមិនដឹងថា Xiaomi EV Inc នឹងមានរថយន្តអគ្គិសនីផ្ទាល់ខ្លួន ឬក៏ពួកគេនឹងបន្តផ្តោតលើការផ្គត់ផ្គង់គ្រឿងបន្លាស់ និងកម្មវិធីសម្រាប់ក្រុមហ៊ុនផលិតរថយន្តធំៗដទៃទៀត ឬយ៉ាងណានៅឡើយទេ៕