Samsung Galaxy A13 5G កំពុងត្រូវបានផលិតដើម្បីដាក់លក់នៅចុងឆ្នាំនេះក្នុងតម្លៃក្រោម 200€

ក្រុមហ៊ុន Samsung បានចេញលក់ Galaxy A12 កាលពីឆ្នាំមុនជាមួយប្ទះឈីប Helio P35 ហើយការបោះពុម្ពផ្សាយរបស់ GalaxyClub បានរាយការណ៍ថាឥឡូវនេះក្រុមហ៊ុនបានចាប់ផ្តើមធ្វើការលើទូរស័ព្ទស្នងតំណែងរបស់ខ្លួនគឺ Galaxy A13 5G ។ ដូចដែលបានបញ្ជាក់ក្នុងឈ្មោះរបស់ខ្លួន ទូរស័ព្ទដៃ Galaxy A13 5G នឹងគាំទ្របណ្ដាញ 5G មិនដូចម៉ូឌែលជំនាន់មុនដែលត្រូវបានគាំទ្រតែបណ្តាញ LTE នោះទេ។

Samsung Galaxy A12

ប្រភពមិនបានបង្ហាញពីលក្ខណៈសម្បត្តិណាមួយរបស់ Galaxy A13 5G ទេប៉ុន្តែបាននិយាយថាទូរស័ព្ទដៃនេះនឹងមានលេខកូដម៉ូឌែល SM-A136B ហើយវាអាចមានតម្លៃក្រោម 200€ ដែលជាតម្លៃរបស់ Galaxy A12 នាពេលបច្ចុប្បន្ន។ នេះនឹងធ្វើឱ្យទូរស័ព្ទដៃ Galaxy A13 5G ក្លាយជាទូរស័ព្ទ 5G ដែលមានតម្លៃធូរថ្លៃជាងគេបំផុតនៅក្នុងចំណោមទូរស័ព្ទដៃរបស់ Samsung ទាំងអស់។

យើងមិនដឹងថាពេលណាទើបក្រុមហ៊ុន Samsung នឹងដាក់បង្ហាញ Galaxy A13 5G នោះទេប៉ុន្តែដោយសារតែ Galaxy A12 ត្រូវបានបង្ហាញកាលពីខែវិច្ឆិកាឆ្នាំមុន ដូច្នេះយើងអាចនឹងឃើញ Galaxy A13 5G ចេញជាផ្លូវការក្នុងខែវិច្ឆិកាឆ្នាំនេះ៕