រូបថត ទូរស័ព្ទ Xiaomi ដែលមានលេខកូដ CC11 បានលេចឡើងនៅលើ TENA ហើយ

ទូរស័ព្ទដៃ Xiaomi ដែលមានលេខកូដ CC11 ត្រូវបានចុះបញ្ជីនៅលើ TENAA ជាមួយនឹងលក្ខណៈសម្បត្តិពេញលេញរបស់វាប៉ុន្តែការចុះបញ្ជីនេះមិនមានរូបថតភ្ជាប់មកជាមួយទេ។ ឥឡូវនេះរូបភាពបានលេចឡើងហើយ។ Xiaomi CC11 មានកាមេរ៉ារាងការ៉េស្រដៀងនឹងទូរស័ព្ទស៊េរី Mi 11 ដែរ។

ម៉ាកយីហោ CC គឺសម្រាប់ប្រើនៅក្នុងប្រទេសចិន តែយើងអាចឃើញទូរស័ព្ទដូចគ្នានៅលើទីផ្សារពិភពលោកក្រោមឈ្មោះផ្សេងដូចជាទូរស័ព្ទដៃ Mi Note 10 ដែលដូចគ្នាទៅនឹងម៉ូឌែល CC9 Pro ។

គុណភាពរូបភាពមិនសូវច្បាស់ទេ ប៉ុន្តែយើងអាចឃើញថាមិនមានកញ្ចក់ពង្រីក Periscope ទេ។ យើងក៏អាចឃើញប៊ូតុងទាំងអស់នៅខាងស្តាំ និង LED Flash តែមួយគ្រាប់៕