ការលេចធ្លាយ vivo X70 Pro+ បង្ហាញសម្ថភាពកាមេរ៉ា និងបន្ទះឈីប Snapdragon 888+

ស៊េរីទូរស័ព្ទ VIVO X70 នឹងមកដល់នៅថ្ងៃទី 9 ខែកញ្ញា។ ទូរស័ព្ទដែលខ្លាំងជាងគេរបស់គ្រួសារ X70 នោះគឺ vivo X70 Pro+ ដែលត្រូវបានគេលើកយកមកនិយាយកាលពីម្សិលមិញ ហើយថ្ងៃនេះអ្នកលេចធ្លាយពត៌មានម្នាក់បានបង្ហាញពីការលក្ខណៈសម្បត្តិមេរ៉ាពេញលេញរបស់ទូរស័ព្ទដៃមួយនេះ។​ កាមេរ៉ាដែលត្រូវបានអភិវឌ្ឍរួមគ្នាជាមួយនិងក្រុមហ៊ុន Zeiss នឹងរួមបញ្ចូលសេនស័រទំហំ 50MP 1/1.31″ និងកញ្ចក់ពង្រីក Periscope។

កាមេរ៉ាមេនឹងមានសេនស័រ Samsung ISOCELL GN1 ។ កាមេរ៉ា Ultra-wide នឹងភ្ជាប់មកជាមួយសេនស័រ Sony IMX598 ទំហំ 48MP ខណៈដែលកាមេរ៉ាទី 3 នឹងជាកាមេរ៉ាសម្រាប់ថតរូបមនុស្ស ដែលសេនស័ររបស់វាគឺ Sony IMX663 ដែលមានទំហំ 12MP ហើយនឹងផ្តល់ការពង្រីក 2x ។

កាមេរ៉ា Periscope នឹងមានសេនស័រទំហំ 8MP និងគាំទ្រដល់ការពង្រីក 5x ។ កាមេរ៉ាបីក្នុងចំណោមកាមេរ៉ាទាំងបួនក៏នឹងគាំទ្រ OIS សម្រាប់រក្សាលំនឹងនៅពេលថតវីដេអូ។ មានតែកាមេរ៉ា Ultra-wide ទេដែលមិនគាំទ្រ OIS ។

ទូរស័ព្ទដៃស៊េរីថ្មីនេះត្រូវបានគេរំពឹងថានឹងដំណើរការដោយបន្ទះឈីប Snapdragon 888+ ហើយការបង្ហាញខ្លួនរបស់វានៅលើ Geekbench ក៏បានបញ្ជាក់ដូច្នោះដែរ។ វាត្រូវបានធ្វើតេស្ដសមត្ថិភាពជាមួយឈ្មោះម៉ូឌែល V2145A របស់ខ្លួននៅលើកម្មវិធី Geekbench និងបានពិន្ទុ 1156 សម្រាប់ Single Core និង 3460 សម្រាប់ Multiple Core។

vivo X70 Pro+ នឹងមានពណ៍ Leather Orange និង Leather Blue ប៉ុន្តែអតិថិជនក៏អាចទិញពណ៌ខ្មៅបានដែរ។ VIVO X70 Pro+ ជាម៉ូឌែលតែមួយគត់នៅក្នុងគ្រួសារ X70 ដែលមានសំបកខាងក្រោយធ្វើពីស្បែក។ ចំនែកឯ VIVO X70 និង VIVO X70 Pro នឹងមានរហូតដល់ទៅ 4 ពណ៌ដែលសំបកខាងក្រោយធ្វើពីកញ្ចក់៕