Xiaomi CC11 បង្ហាញខ្លួនលើ TENAA ជាមួយកាមេរ៉ាមេ 64MP និងអេក្រង់ AMOLED 6.55″

ទូរស័ព្ទស៊េរី CC11 ត្រូវបានគេរំពឹងថានឹងមកដល់ដោយមានពីរម៉ូឌែលគឺ ម៉ូឌែលធម្មតា និងម៉ូឌែល Pro ហើយនឹងមានលក់នៅទូទាំងពិភពលោកក្រោមឈ្មោះ Note 11 (ស៊េរី CC9 ឆ្នាំមុនត្រូវបានចេញលក់ជាស៊េរី Note 10) ។ យើងបានលឺពាក្យចចាមអារាមអំពីឧបករណ៍នេះមួយរយៈមកហើយ ឥឡូវនេះ TENAA បានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីម៉ូឌែលធម្មតារបស់ ស៊េរី CC11 នេះ។

Xiaomi CC11 មានអេក្រង់ទំហំ 6.55″ ប្រភេទ AMOLED ដែលមាន Resolution 1080 x 2400p (ដែលជាសមាមាត្រ 20:9) ។ យោងតាមពាក្យចចាមអារាមមុនៗ វានឹងមាន Refresh Rate 90Hz ។ ជាអកុសល វាមិនទាន់មានរូបភាពភ្ជាប់មកជាមួយការចុះបញ្ជីនេះនៅឡើយទេ ដូច្នេះយើងមិនអាចដឹងថាអេក្រង់វាកោង ឬរាបស្មើនោះទេ។

ទូរស័ព្ទនេះមានវិមាត្រ 160.5×75.7×6.81mm និងមានទំងន់ 157g និងថ្មទំហំ 4,150mAh (ល្បឿនសាកមិនទាន់ដឹង)។ ទូរស័ព្ទនេះនឹងមាន ៨ ពណ៌៖ ក្រហម ទឹកក្រូច លឿង បៃតង ខៀវ ស្វាយ ខ្មៅ និងស។

ពាក្យចចាមអារាមថាទូរស័ព្ទនេះត្រូវបានបំពាក់ដោយបន្ទះឈីប Snapdragon 778G ឬ 780G ប៉ុន្តែ TENAA បានលុបចោលព័ត៌មានលម្អិតនេះ។ ប៉ុន្តែវាបានបង្ហាញពីទំហំ RAM ផ្សេងៗគ្នា។ CC11 នឹងមាន RAM ទំហំ 6GB, 8GB និង 12GB និងទំហំអង្គផ្ទុកទិន្ន័យ 128GB, 256GB និង 512GB ។ ហើយម៉ូឌែលនេះមានរន្ធដោតកាត microSD (រហូតដល់ 1TB)។

កាមេរ៉ាខាងក្រោយត្រូវបានបំពាក់ដោយសេនស័រទំហំ 64MP ដែលមានទំហំធំជាងបើប្រៀបធៀបទៅនឹងសេនស័រ 48MP កាលពីឆ្នាំមុន។ ចំនែកឯម៉ូឌែល Pro វិញតែងតែមានភាពទាក់ទាញជាង ព្រោះវាជាឧបករណ៍ទីមួយដែលមានកាមេរ៉ាសេនស័រ 108MP (បន្ទាប់ពី Mi Mix Alpha ត្រូវបានរំសាយចោល) ។ ម៉ូឌែល Pro នៅលើជំនាន់នេះត្រូវបានគេរាយការណ៍ថានឹងមានកញ្ចក់ពង្រីក Periscope 5x។ ចំនែកឯម៉ូឌែលធម្មតាវិញ មានគឺកាមេរ៉ាសេហ្វី ទំហំ 20MP ។

បន្ថែមពីនេះទៀត ម៉ូឌែលទាំងពីរនេះមាន IR blaster និងមិនមានរន្ធដោតកាស 3.5mm ទេ។ ទូរស័ព្ទនេះនឹងគាំទ្របណ្ដាញ 5G ហើយនឹងមកជាមួយប្រព័ន្ធប្រតិបត្តិការ Android 11 ៕