Google Pixel 6 និង 6 Pro អាចនឹងមានលក់នៅថ្ងៃទី 28 ខែតុលា

ក្រុមហ៊ុន Google បានបង្ហើបពីទូរស័ព្ទដៃស៊េរីថ្មី Pixel 6 និង Pixel 6 Pro ដែលនឹងមកដល់នាពេលខាងមុខនេះដោយសន្យាថានឹងមានព័ត៌មានលម្អិតក៏ដូចជាកាលបរិច្ឆេទចេញលក់ជាក់ស្តែង «នៅដំណាច់រដូវស្លឹកឈើជ្រុះនេះ» ។ មុននេះបន្តិចពាក្យចចាមអារ៉ាមបានចាប់ផ្តើមរីករាលដាលដូចជាភ្លើងឆេះព្រៃនិយាយថា ក្រុមហ៊ុន Google នឹងប្រកាសទូរស័ព្ទដៃមួយគូនេះនៅថ្ងៃទី 13 ខែកញ្ញា ដែលជាសប្តាហ៍នៃការប្រកាសចេញលក់ទូរស័ព្ទ iPhone ដ៏ធំរបស់ Apple ផងដែរ។

ព័ត៌មានថ្មីនិយាយថាទូរស័ព្ទ Pixel ថ្មីនឹងត្រូវបានចេញលក់នៅថ្ងៃទី 28 ខែតុលា ខណៈថ្ងៃទី 13 ខែកញ្ញាគឺជាកាលបរិច្ឆេទសម្រាប់ការប្រកាសប៉ុណ្ណោះ។ ហើយការបញ្ជាទិញជាមុនត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅថ្ងៃទី 19 ខែតុលា។

ទូរស័ព្ទដៃ Pixel ថ្មីទាំងពីរនេះ នឹងដំណើរការដោយបន្ទះឈីប Tensor SoC ដែលរចនាដោយ Google ផ្ទាល់។ ទូរស័ព្ទទាំងនេះនឹងមានសិនស័រស្គែនក្រយ់ៅដៃនៅក្នុងអេក្រង់ និងកាមេរ៉ា 50MP ៕