Harmony OS មានអ្នកប្រើប្រាស់ចំនួន 70 លាននាក់ និងអាចប្រើបានលើទូរស័ព្ទដៃជិត 100 ម៉ូឌែល

ក្រុមហ៊ុន Huawei បានណែនាំពីប្រព័ន្ធប្រតិបត្តិការទូរស័ព្ទរបស់ខ្លួនទៅកាន់ពិភពលោកក្រោមឈ្មោះថា Harmony OS ។ កាលពីខែមិថុនានាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះបានសន្យាថា ទូរស័ព្ទដៃចំនួន 100 ម៉ូដែលនឹងទទួលបាន Harmony OS ដែលមានស្ថេរភាព ហើយបើយោងតាមប្រព័ន្ធផ្សព្វផ្សាយចិនទួលេខនេះគឺជិតគ្រប់ហើយ។ នៅថ្ងៃនេះក្រុមហ៊ុនបានប្រារព្ធកម្មវិធីជប់លៀងដើម្បីអបអរ នូវទូរស័ព្ទដៃចំនួន 70 លានគ្រឿងដែលប្តូរទៅប្រើ Harmony OS ហើយបើតាមរបាយការណ៍ក៏បានអះអាងផងដែរថាទូរស័ព្ទ ជិត «100 ម៉ូដែល» មានសិទ្ធិប្រើប្រព័ន្ធប្រតិបត្តិការថ្មីនេះ។

អ្នកប្រើប្រាស់អាចធ្វើចំណាកទៅកាន់ Harmony OS តាំងពីខែមេសាមកម្លេះ ប៉ុន្តែការធ្វើបច្ចុប្បន្នភាពដ៏ធំលើកដំបូងត្រូវបានធ្វើឡើងនៅថ្ងៃទី 2 ខែមិថុនា។ ចំនួនឧបករណ៍ដែលប្រើ Harmony OS បានឈានដល់ 70 លានក្នុងរយៈពេលត្រឹមតែ 3 ខែប៉ុណ្ណោះ។ ហើយទាំងនោះសុទ្ធសឹងជាឧបករណ៍របស់ Huawei និង Honor នៅក្នុងប្រទេសចិន ខណៈដែលប្រព័ន្ធប្រតិបត្តិការនេះមាននៅទូទាំងពិភពលោក។

ការរំពឹងទុករបស់ក្រុមហ៊ុន Huawei គឺថាឧបករណ៍កាន់តែច្រើននឹងចូលរួមប្រើប្រព័ន្ធប្រតិបត្តិការ Harmony OS ដោយរាប់តាំងទូរស័ព្ទស៊េរី Mate 9 ដែលត្រូវបានចេញលក់តាំងពីឆ្នាំ 2016 មកម្លេះ៕