Samsung Galaxy Watch4 និង Watch4 Classic ទទួលបានកម្មវិធី WalkieTalkie

នាឡិកាវៃឆ្លាតថ្មីរបស់ Samsung អាចត្រូវបានប្រើសម្រាប់ទំនាក់ទំនងគ្នាតាមរលកវិទ្យុជាមួយកម្មវិធី WalkieTalkie របស់ Samsung។ កម្មវិធីនេះគឺផ្តាច់មុខសម្រាប់ Galaxy Watch4 និង Watch4 Classic ថ្មីរបស់ Samsung ហើយវាឱ្យនាឡិកាទាំងនេះធ្វើការទាក់ទងគ្នាបាន។ នាឡិកាវៃឆ្លាតដែលប្រើប្រព័ន្ធប្រតិបត្តិការ Tizen របស់ Samsung នឹងមិនអាចប្រើកម្មវិធីនេះបានទេ។

អ្នកអាចប្រើកម្មវិធី WalkieTalkie ដើម្បីជជែកជាសំឡេងភ្លាមៗជាមួយអ្នកប្រើប្រាស់ដទៃទៀតដែលមានក្នុងបញ្ជីទំនាក់ទំនងរបស់អ្នក។ អ្នកក៏អាចបង្កើតប៉ុស្តិ៍ដែលអាចឱ្យអ្នកប្រើប្រាស់ជាច្រើនទៀតអាចចូលរួមជជែកក្នុងពេលដំណាលគ្នា។ កម្មវិធី WalkieTalkie គឺជាកម្មវិធីផ្លូវការរបស់ Samsung ហើយវាតម្រូវឱ្យមានគណនី Samsung ដើម្បីប្រើវាបាន។ អ្នកអាចទាញយកកម្មវិធីនេះបានឥឡូវនេះនៅលើ Galaxy Watch4 និង Watch4 Classic របស់ Samsung ពី Play Store ៕