Meizu 18s, 18s Pro បង្ហាញខ្លួននៅលើ TENAA ជាមួយនឹងលក្ខណៈសម្បត្តិ និងរូបភាព

ទូរស័ព្ទដៃ Meizu ពីរគ្រឿងទើបតែត្រូវបានបញ្ជាក់ដោយ TENAA ហើយការចុះបញ្ជីនេះបង្ហាញពីលក្ខណៈសម្បត្តិ និងការរចនារបស់វា។ ទូរស័ព្ទដៃទាំងពីរនេះទំនងជា Meizu 18s និង 18s Pro ព្រោះពួកវាមានភាពស្រដៀងគ្នាជាច្រើនជាមួយ Meizu 18 និង Meizu 18 Pro ។ ភាពខុសគ្នាសំខាន់គឺបន្ទះឈីប Snapdragon 888+ ដែលនៅក្នុងទូរស័ព្ទដៃទាំងនេះ។

ទូរស័ព្ទដៃ Meizu M182Q ឬ Meizu 18s មានអេក្រង់ AMOLED ទំហំ 6.2” ជាមួយនឹង Resolution 1440p។ វាមានកាមេរ៉ាបីនៅខាងក្រោយដែលមានសេនស័រទំហំ 64MP, 16MP និង 8MP ។ កាមេរ៉ាមុខនៅតែមានទំហំ 20MP ដែលដូចគ្នាទៅនឹង Meizu 18 ។ ទោះយ៉ាងណា Meizu 18s នេះមាន CPU 2.95 GHz ដែលជាប្រេកង់នៃបន្ទះឈីប Qualcomm Snapdragon 888+ ។

Meizu M182Q
Meizu M182Q

ចំណែកឯ Meizu M192Q វិញមានអេក្រង់ AMOLED 6.7″ ដែលមាន Resolution 1440p និងមានកាមេរ៉ា 4 គ្រាប់នៅខាងក្រោយដែលមានរាងជាអក្សរ L ។ លក្ខណៈសម្បត្តិផ្សេងទៀតដែលបានចុះបញ្ជីគឺដូចគ្នាទៅនឹង Meizu 18 Pro ដែរ ខុសគ្នាតែប្រេកង់ CPU ប៉ុណ្ណោះ។

Meizu M192Q
Meizu M192Q

វាមិនមែនជារឿងចម្លែកទេដែលក្រុមហ៊ុនទូរស័ព្ទដៃបញ្ចេញឧបករណ៍របស់ពួកគេឡើងវិញជាមួយនឹងបន្ទះឈីបថ្មី ប៉ុន្តែនេះគឺជាលើកទីមួយហើយដែលក្រុមហ៊ុន Meizu ធ្វើបែបនេះ៕