ប្រទេសចិនកាត់បន្ថយពេលវេលាលេងហ្គេមរបស់ក្មេងៗមកត្រឹមតែ 3 ម៉ោងក្នុងមួយសប្តាហ៍

ប្រទេសចិនបានប្រកាសពីការបង្ក្រាបបន្ថែមលើចំនួនពេលវេលាដែលកុមារអាចលេងវីដេអូហ្គេមតាម online ដោយការកំណត់ថ្មីនេះគឺត្រឹមតែ 3 ម៉ោងប៉ុណ្ណោះក្នុងមួយសប្តាហ៍។ ទីភ្នាក់ងារព័ត៌មាន Bloomberg រាយការណ៍ពីប្រភពព័ត៌មានក្នុងស្រុកនិយាយថាក្រុមហ៊ុនវីដេអូហ្គេមដូចជា Tencent ឥឡូវនេះអាចផ្តល់ជូនការលេងហ្គេមដល់កុមារនៅចន្លោះម៉ោង 8-9 យប់នៅថ្ងៃសុក្រ, ថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកសាធារណៈ។

វាគឺជាការកាត់បន្ថយគួរឱ្យកត់សម្គាល់ បើធៀបនឹងច្បាប់មុនដែលជាទូទៅត្រូវបានកំណត់ត្រឹម 1 ម៉ោងកន្លះក្នុងមួយថ្ងៃកាលពីឆ្នាំ 2019។ កាលពីដើមខែនេះក្រុមហ៊ុន Tencent ត្រូវបានបង្ខំឱ្យកាត់បន្ថយពេលវេលាដែលអនីតិជនអាចលេងហ្គេមទូរស័ព្ទ Honor of Kings មកត្រឹមតែមួយម៉ោងប៉ុណ្ណោះនៅពេលយប់និងពីរម៉ោងនៅចុងសប្តាហ៍។

ទោះយ៉ាងណាប្រទេសនេះបានបង្កើនវោហាសាស្ត្រប្រឆាំងវីដេអូហ្គេមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយនៅថ្ងៃទី 3 ខែសីហា ភ្នាក់ងារសារព័ត៌មានរដ្ឋមួយបានពិពណ៌នាវីដេអូហ្គេមថាជា «អាភៀនខាងវិញ្ញាណ»៕