ថ្មីៗនេះក្រុមហ៊ុន Sony បានដាក់ចេញ PlayStation 5 ថ្មីដែលមានទម្ងន់ស្រាស់ជាងមុន ហើយឥឡូវនេះវាច្បាស់ហើយថាហេតុអ្វីបានជាម៉ាស៊ីនហ្គេមថ្មីនេះស្រាលជាងមុន។ អ្នកផលិតវិដេអូ Youtube Austin Evans បានបង្ហោះពីរបកគំហើញរបស់ខ្លួនដែលដែកត្រជាក់ថ្មីមានទម្ងន់ស្រាលជាងមុនដល់ទៅ 299g ហើយសីតុណ្ហភាពម៉ាស៊ីនហ្គេម PS5 ថ្មីក៏មានការកើនឡើង 2 ទៅ 3 អង្សាសេផងដែរ។

ក្រុមហ៊ុនមិនបានបកស្រាយជាផ្លូវការអំពីជម្រើសរចនារបស់ខ្លួនសម្រាប់ PS5 ថ្មីនេះទេ ប៉ុន្តែបើតាមការស្មានមើលទៅ នេះទំនងជាការកាត់បន្ថយការចំនាយលើការផលិតព្រោះក្រុមហ៊ុន Sony បានដឹងពីសមត្ថភាពដំណើរការរបស់ម៉ាស៊ីនហ្គេមរបស់ខ្លួនច្បាស់ហើយ បន្ទាប់ពីបានចេញលក់អស់ជាច្រើនខែមកហើយ៕
អត្ថបទទាក់ទងៈ
លក្ខណៈសម្បត្តិរបស់ Realme GT Neo2៖ បន្ទះឈីប Snapdragon 870, អេក្រង់ 6.62" 120Hz
ក្រុមហ៊ុនធានារ៉ាប់រង Allstate ចាត់ទុកថា Samsung Galaxy Z Fold3 5G ជាទូរស័ព្ទបត់ដែលមានភាពធនជាងគេ
សៀវភៅណែនាំអ្នកប្រើប្រាស់ Samsung Galaxy S21 FE បង្ហាញពីអវត្តមានរន្ធដោតកាត microSD និងគ្មានឆ្នាំងសាកន...
Realme Pad ដែលមានការរចនាស្តើងនិងស្រាលនឹងមកដល់នៅថ្ងៃទី 9 ខែកញ្ញាខាងមុខនេះ