ក្រុមហ៊ុន Microsoft នឹងមិនផ្តល់ការធ្វើបច្ចុប្បន្នភាព Windows 11 ដល់កុំព្យូទ័រដែលមាន CPU ចាស់នោះទេ

ក្រុមហ៊ុន Microsoft អាចអនុញ្ញាតឱ្យអ្នកតំឡើង Windows 11 នៅលើកុំព្យូទ័រដែលមាន CPU ចាស់ពិតមែន ប៉ុន្តែនេះមិនមានន័យថាអ្នកនឹងទទួលបានបទពិសោធន៍ពេញលេញដូចដែលអ្នកឃើញនៅលើកុំព្យូទ័រដែលមាន CPU ថ្មីនោះទេ។ ក្រុមហ៊ុនបាននិយាយថាកុំព្យូទ័រដែលមាន CPU ដែលមិនមានការគាំទ្រ នឹងមិនមានសិទ្ធិទទួលបានការធ្វើបច្ចុប្បន្នភាព Windows 11 ទេហើយប្រហែលជានឹងមិនទទួលបានការធ្វើបច្ចុប្បន្នភាព driver និងសន្តិសុខផងដែរ។ មានន័យថាអ្នកត្រូវធ្វើការផ្លាស់ប្ដូរគ្រឿងបន្លាស់ថ្មីៗដើម្បីរក្សារសុវត្ថិភាពប្រព័ន្ធកុំព្យូទ័ររបស់អ្នក។

ពីមុនក្រុមហ៊ុនបាននិយាយថាខ្លួននឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដំឡើង Windows 11 នៅលើកុំព្យូទ័រដែលមាន CPU ចាស់ដើម្បីជួយអោយអាជីវកម្មនានាអាចសាកល្បងប្រព័ន្ធដំណើរការថ្មីនេះបាន។ ការធ្វើបែបនេះក៏ដោយសារតែក្រុមហ៊ុន Microsoft មិនចង់មានបញ្ហាផ្លូវច្បាស់នៅពេលដែលកុំព្យូទ័រចាស់ៗមានបញ្ហាខូចបន្ទាប់ពីធ្វើបច្ចុប្បន្នភាពរួច៕