ក្រុមហ៊ុន Netflix បានបញ្ចេញហ្គេម Stranger Things ពីរនៅលើប្រព័ន្ធ​ប្រតិបត្តិការ Android នៅប្រទេសប៉ូឡូញ

កាលពីខែមុនក្រុមហ៊ុន Netflix បានបញ្ជាក់ថាខ្លួននឹងឈានជើងចូលទៅក្នុងវិស័យហ្គេមទូរស័ព្ ទហើយអតិថិជន Netflix បច្ចុប្បន្ននឹងអាចរលេងហ្គេមទាំងនោះបានភ្លាមៗ។ ថ្ងៃនេះក្រុមហ៊ុន Netflix បានចាប់ផ្តើមដំណើរការហ្គេមទូរស័ព្ទដៃចំនួនពីរដល់អតិថិជនរបស់ខ្លួននៅប្រទេសប៉ូឡូញនៅលើប្រព័ន្ធ​ប្រតិបត្តិការ Android ។

ហ្គេម Stranger Things: 1984  និងStranger Things 3 មាននៅលើ Play Store ហើយ ប៉ុន្តែហ្គេមនេះអាចលេងបានដោយគ្មានការផ្សាយពាណិជ្ជកម្មជាមួយនឹងការជាវសេវាកម្ម Netflix ៕