ក្រុមហ៊ុន Samsung បានណែនាំទូរស័ព្ទដៃ Galaxy Z Fold3 និង Galaxy Z Flip3 កាលពីថ្ងៃទី 11 ខែសីហា ជាមួយនឹងការបើកការបញ្ជាទិញជាមុននៅថ្ងៃបន្ទាប់នៅក្នុងទីផ្សារជាច្រើនជុំវិញពិភពលោក។ ចាប់ផ្តើមនៅថ្ងៃនេះ ទូរស័ព្ទបត់ដែលមានការការពារជំរាបទឹកដំបូងគេបង្អស់មួយនេះ អាចរកទិញនៅក្នុងហាងនានាបានហើយ។ ការចេញលក់លើកទីមួយនឹងរួមបញ្ចូលប្រទេសចំនួន 40 ខណៈការចេញលក់លើកទីពីរ ដែលនឹងកើតឡើងនៅខែតុលានឹងរួមបញ្ចូលទីផ្សារចំនួន 130 ។
/cdn.vox-cdn.com/uploads/chorus_image/image/69499739/Untitled.0.png)
ការបញ្ជាទិញជាមុននូវស៊េរីទូរស័ព្ទដៃ Galaxy Z ថ្មីនេះមានភាពជោគជ័យនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយដោយសារតែមានតម្រូវការខ្ពស់ ដូច្នេះហើយក្រុមហ៊ុនត្រូវពន្យាពេលការដឹកជញ្ជូននៅប្រទេសអាល្លឺម៉ង់, ចក្រភពអង់គ្លេស និងប្រទេសបារាំង។
នេះជាតារាងតំម្លៃស៊េរីទូរស័ព្ទដៃ Galaxy Z ថ្មីនៅក្នុងទីផ្សារសំខាន់ៗមួយចំនួនៈ
Europe | UK | US | Russia | India | |
Samsung Galaxy Z Fold3 | |||||
12/256 GB | €1,799 | £1,599 | $1,799 | RUB159,990 | INR149,999 |
12/512 GB | €1,899 | £1,699 | $1,899 | RUB169,990 | INR157,999 |
Samsung Galaxy Z Flip3 | |||||
8/128 GB | €1,049 | £949 | $999 | RUB89,990 | INR84,999 |
8/256 GB | €1,099 | £999 | $1,049 | RUB94,990 | INR88,999 |