Microsoft ប្រកាសអំពី Xbox Series X និង​ដៃបញ្ជាដែលមានសំបក Halo Infinite

ក្រុមហ៊ុន Microsoft និងក្រុមហ៊ុនផលិតវីដេអូហ្គេម 343 Industries នៅថ្ងៃនេះបានប្រកាសពីផលិតផលដែលមានសំបក Halo ចំនួនពីរគឺ Xbox Series X – Halo Infinite Limited Edition Bundle និងដៃបញ្ជា Elite Series 2 Halo Infinite Limited Edition ។ ផលិតផលទាំងពីរនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងរំលឹកខួបលើកទី ២០ នៃហ្គេម Halo និងអបអរសាទរការចេញលក់ហ្គេម Halo Infinite ។

កញ្ចប់ Xbox Series X – Halo Infinite Limited Edition Bundle រួមមាន ម៉ាស៊ីនហ្គេម Xbox Series X, ដៃបញ្ជា និងច្បាប់ចម្លងឌីជីថលហ្គេម Halo Infinite។

ដៃបញ្ជា Elite Series 2 មិនប្រើថ្មពិលប្រភេទ AA ទេ ព្រោះវាថ្មដែលអាចសាកបានភ្ជាប់មកជាមួយស្រាប់ ដែលថ្មនេះអាចប្រើបានរហូតដល់ទៅ 40 ម៉ោង។ ដៃបញ្ជានេះមានភ្ជាប់មកជាមួយនិងឆ្នាំងសាកថ្មលើតុ ដែលមានពណ៍ខ្មៅ និងប្រផេះ។ ដៃបញ្ជានេះអាចសាកថ្មទាំងខាងក្រៅ ឬក្នុងប្រអប់យួរដែលមានពណ៌បៃតងចាស់ដែលបានភ្ជាប់មកជាមួយគ្នា។

កញ្ចប់ Xbox Series X – Halo Infinite Limited Edition Bundle មានតម្លៃ 549$ ហើយដៃបញ្ជា Elite Series 2 Halo Infinite Limited Edition មានតម្លៃ 199.99$ ។ ពួកវាអាចធ្វើការបញ្ជាទិញជាមុនចាប់ពីថ្ងៃនេះហើយ នឹងមានលក់នៅថ្ងៃទី 15 ខែវិច្ឆិកាឆ្នាំ 2021។ ហ្គេម Halo Infinite នឹងចេញលក់នៅថ្ងៃទី 8 ខែធ្នូ ឆ្នាំ 2021៕