Lenovo បញ្ជាក់ជាផ្លូវការថា Legion 3 Pro (ហៅម្យ៉ាងទៀតថា Legion Duel 3) នឹងប្រើ Snapdragon 898

អ្នកគ្រប់គ្រងទូទៅនៃអាជីវកម្មទូរស័ព្ទដៃ Lenovo នៅប្រទេសចិនបានប្រកាសអំពី Legion 3 Pro ដែលជាទូរស័ព្ទដៃលេងហ្គេមនាពេលអនាគតដែលនឹងប្រើបន្ទះឈីប Snapdragon 898 (SM8450) ។

ទូរស័ព្ទថ្មីនេះប្រហែលជានឹងមានប្រព័ន្ធត្រជាក់សកម្មដូច Legion 2 Pro (ហៅថា Duel 2) ដែលមានកង្ហាពពីរ ដែលនឹងធ្វើអោយបន្ទះឈីប Snapdragon ថ្មីដំណើរការក្នុងល្បឿនលឿនបំផុត។ វានឹងបញ្ជៀសពីការបន្ថយល្បឿន និងអនុញ្ញាតឱ្យបន្ទះឈីបថ្មីដំណើរការបានល្អបំផុត។

Legion 2 Pro
Legion 2 Pro

យើងមិនទាន់ដឹងអំពីដំណើរការរបស់ Snapdragon 898 នៅឡើយទេព្រោះ ក្រុមហ៊ុន Qualcomm មិនទាន់ដាក់បង្ហាញវាជាផ្លូវការនៅឡើយ (មានពាក្យចចាមអារាមថាវាលឿនជាង SD888 ដល់ទៅ 20%)។ សូមបញ្ជាក់ថាទូរស័ព្ទនេះអាចនឹងមានឈ្មោះ Lenovo Legion Duel 3 នៅក្រៅប្រទេសចិន៕