របៀបប្ដូរ Storage drive ពី MBR ទៅជា GPT ពេលកំពុងដំឡើង Windows

ពេលដំឡើង Windows 10 ភាគច្រើនគឹវាតែងតែទាមទារអោយប្ដូរ storage drive របស់អ្នក ពី MBR ទៅជា GPT ទើបអាចដំឡើងបាន។ ខាងក្រោមនេះជាវីធីងាយៗដើម្បីប្ដូរ storage drive របស់អ្នកពី MBR ទៅជា GPT ពេលកំពុងដំឡើង Windows។ (សូមបញ្ជាក់ផងដែរថាការធ្វើបែបនេះនឹងលុបទិន្ន័យរបស់អ្នកដែលមានក្នុង storage drive ចោលទាំងអស់។)

១. ពេលកំពុងដំឡើង Windows សូមជ្រើរើសភាសា និងប្រភេទក្ដារចុចរួចចុច ok។

ជ្រើសរើសភាសា និងប្រភេទក្ដារចុច

២. ចុចលើពាក្យ “Install now”។

ចុច “Install now”

៣. នៅត្រង់ចំនុចនេះ សូមចុច Shift + F10។

ចុច Shift + F10

៤. ផ្ទាំង Windows Command Prompt នឹងលោតចេញមក។ វាយបញ្ចូលពាក្យ “diskpart” រួចចុច Enter។

វាយបញ្ចូលពាក្យ “diskpart”

៥. វាយបញ្ចូលពាក្យ “list disk” រួចចុច Enter។ Storage drive របស់អ្នកទាំងអស់នឹងត្រូវបានបង្ហាញចេញមក។ សូមធ្វើការពិនិត្យមើល និងកត់ចំណាំ storage drive ដែលអ្នកចង់ប្ដូរអោយបានច្បាស់ដើម្បីកុំអោយមានការបាត់បងទិន្ន័យប្រសិនជាមានការភ័ន្តច្រឡំ។

វាយបញ្ចូលពាក្យ “list disk” រួចចុច Enter

៦. ក្នុងឧទាហរណ៍មួយនេះ storage drive ដែលខ្ញុំចង់ប្ដូរគឺ “Disk 0″។ វាយពាក្យ “select disk 0” រួចចុច Enter ។ វាយពាក្យ “clean” រួចចុច Enter ។ វាយពាក្យ “convert GPT” រួចចុច Enter ។ ពេលនេះ storage drive របស់អ្នកត្រូវបានប្ដូរមកជា GPT រួចរាល់ហើយ។ ចុចខ្វែងបិទ Command Prompt windows រួចបញ្ចប់ការដំឡើង Windows របស់អ្នកជាការស្រេច៕

select, clean and convert