ដោះស្រាយបញ្ហាខ្មែរយូនីកូដក្នុងកម្មវិធី Adobe Photoshop

អ្នកប្រើប្រាស់កម្មវិធី Adobe Photoshop នៅពេលវាយអក្សរខ្មែរក្នុងកម្មវិធី Adobe Photoshop ស្រាប់តែអក្សរខ្មែរទាំងនោះមិនបង្ហាញត្រឹមត្រូវនោះទេដូចដែលបានបង្ហាញក្នុងរូបខាងក្រោម៖

អក្សរខ្មែរបង្ហាញមិនត្រឹមត្រូវក្នុងកម្មវិធី Adobe Photoshop

របៀបដោះស្រាយបញ្ហានេះគឺអ្នកត្រូវចូលទៅកាន់ Edit / Preferences / General ឬ អ្នកអាចចុច “Ctrl + K” ក៏បាន។

ចូលទៅកាន់ Edit/Preferences/General

នៅក្នុងផ្ទាំង Windows ថ្មីដែលលោតចេញមកនោះ អ្នកត្រូវចុចលើ “Type” រួចនៅក្នុងប្រអប់ “Choose Text Engine Options” សូមជ្រើសរើសពាក្យថា “Middle Eastern and South Asian” រួចចុច OK។ បិទកម្មវិធី Adobe Photoshop រួចបើកវាមកវិញ នោះពុម្ពអក្សរខ្មែរយូនីកូដនឹងបង្ហាញត្រឹមត្រូវជាក់ជាមិនខាន៕

ចុច “Type” រួចជ្រើសរើស “Middle Eastern and South Asian