
អ្នកប្រើប្រាស់កុំព្យូទ័រ Windows មួយចំនួនច្បាស់ជាធ្លាប់ជួបបញ្ហាពុម្ពអក្សរខ្មែរតូចមើលមិនយល់ក្នុងកម្មវិធី Telegram។ ខាងក្រោមនេះជារបៀបប្ដូរពុម្ពអក្សរខ្មែរក្នុងកម្មវិធី Telegram។
១. ចុច Start រួចវាពាក្យ “regedit.exe” រួចចុច Enter ដើម្បីបើកម្មវិធី Registry Editor។

២. រួចចូលទៅកាន់ HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\FontSubstitutes ។
៣. ចុចពីរដងលើ “MS Shell Dlg 2” ដើម្បីកែតំម្លៃរបស់វា។

៤. វាយបញ្ចូល “Khmer OS System” ទៅក្នុងប្រអប់ “Value data” រួចចុច OK។

៥. ធ្វើការ Restart កុំព្យូទ័ររបស់រួចជាការស្រេច៕