Google Photos នឹងឈប់ផ្តល់ជូននូវការ upload រូបថតគ្មានដែនកំណត់ចាប់ពីថ្ងៃទី ១ ខែមិថុនា

ក្រុមហ៊ុន Google មានគម្រោងបញ្ឈប់នូវការផ្ដល់ជូនដ៏ល្អបំផុតមួយរបស់ Google Photos នោះគឺការ upload រូបភាព និងវីដេអូដោយគ្មានការកំណត់។ ចាប់ផ្តើមនៅថ្ងៃទី ១ ខែមិថុនាឆ្នាំ ២០២១ រូបថត ឬវីដេអូដែលអ្នកបាន upload ទៅក្នុងសេវាកម្មនេះ នឹងត្រូវបានរាប់បញ្ចូលទៅនឹង Storage 15GB របស់អ្នក ដែល Storage នេះត្រូវបានផ្ដល់ជូនអ្នកដោយឥតគិតថ្លៃសំរាប់រក្សារទិន្ន័យរបស់អ្នក ដែលរួមបញ្ចូលទាំងឯកសារ Google Workplace, Slides និង Spreadsheets។ នៅពេលដែលអ្នកប្រើលើសកំណត់ 15GB នេះ អ្នកនឹងត្រូវបង់ប្រាក់សម្រាប់ Google One storage បន្ថែម ។

រាល់រូបភាព និងវីដេអូដែលអ្ននបាន upload មុនថ្ងៃទី ១ ខែមិថុនានឹងមិនរាប់បញ្ចូលក្នុង storage 15GB នោះឡើយ។ នេះគឺថា Google ទុកពេលអោយអ្នកសំរេចចិត្តថានឹងប្រើសេវាកម្មនេះបន្តទៀត ឬយ៉ាងណា។ ចនែកឯអ្នកដែលប្រើទូរស័ព្ទដៃម៉ាក Pixel នឹងមិនមានការបារម្ភពីបញ្ហានេះទេព្រោះពួកគេគឺជាករណីលើកលែង។

នៅក្នុងសេវាកម្ម Google Photos ពាក្យថា “high quality” គឺមានន័យថាជារូបភាព ឬេវីដេអូណាដែលអ្នកបានអនុញ្ញាត្តិអោយសេវាកម្មនេះធ្វើការបង្រួមទំហំរបស់វាដើម្បីកុំអោយវាមានទំហំផ្ទុកធំ។ រូបភាព និងវីដេអូដែលបានបង្រួមទំហំហើយនឹងមិនត្រូវបានរាប់បញ្ចូលក្នុង storage 15GB របស់អ្នកទេ។ ចំនែកឯរូបភាព ឬវិដេអូណាដែលមិនបានបង្រួមទំហំវិញ នឹងត្រូវបានរាប់បញ្ចូលទៅក្នុង storage 15GB របស់អ្នក។ នេះគឺជាចំពិសេសបំផុតរបស់ Google Photos ចាប់តាំងពីថ្ងៃដែលវាចាប់បើកដំណើរការកាលពីឆ្នាំ ២០១៥ មកម្លេះ។

ក្រុមហ៊ុន Google បានអោយដឹងថាការផ្ដូរគោលការណ៍នេះអនុញ្ញាត្តិអោយក្រុមហ៊ុនតាមទាន់នឹងតម្រូវការ storage ដែលកំពុងតែមានការកើនឡើងខ្ពស់។ Google បានធ្វើការត្រៀមខ្លួសំរាប់ការផ្លាស់ប្ដូរមួយនេះ ដោយគ្រោងនឹងធ្វើការណែនាំនូវមុខងារថ្មីមួយដែលនឹងជួយដល់អ្នកប្រើប្រាស់សេវាកម្ម Google Photos រាបចំរូបភាព និងវីដេអូរបស់ខ្លួន។ មុខងារថ្មីនេះនឹងចង្អុបង្ហាញនូវរូបភាពណាដែលព្រាល ឬងងឹត ហើយវានឹងស្នើរអោយអ្នកលុបរូបភាពទាំងនោះចោលដើម្បីធ្វើការសន្សំទំហំ storage។ តម្លៃរបស់សេវាកម្ម Google One គឺមិនបានប្រែប្រួលនោះទេ ពោលគឺវាមានតម្លៃ 2$ ក្នុងមួយខែសំរាប់ storage ទំហំ 100GB។

សេវាកម្ម Google Photos គឺជាសេវាកម្មមួយដ៏ល្អដែលផ្ដល់ជូនដោយឥតគិតថ្លៃពី Google អស់រយៈ ៥ ឆ្នាំកន្លងមកនេះ។ ឥលូវនេះ Google បានរកវិធីសាស្រ្តផ្សេងៗដើម្បីរកប្រាក់ចំនូលពីសេវាកម្មមួយនេះ។ កាលពីសប្ដាហ៍មុន ក្រុមហ៊ុន Google បានប្រកាសពីមុខងារកែរូបភាពថ្មីសំរាប់សេវាកម្ម Google Photos ដែលមានសំរាប់តែអ្នកដែលប្រើសេវាកម្ម Google One តែប៉ុណ្ណោះ។ ហើយការឆែកមើកកូដរបស់កម្មវិធី Google Photos នាពេលថ្មីៗនេះក៏បានបញ្ជាក់ផងដែរថាមានមុខងារបង់ប្រាក់ផ្សេងៗជាច្រើនទៀតកំពុងតែនៅតាមផ្លូវឆ្ពោះមកកាន់សេវាកម្ម Google Photos នេះផងដែរ៕