ក្រុមហ៊ុន Apple ចេញប្រកាសពី MacBook Air ជាមួយ Arm CPU M1

air2.11
MacBook Air

ក្រុមហ៊ុន Apple បានប្រកាសចេញលក់ MacBook Air ឆ្នាំ ២០២០ របស់ខ្លួន។ វាដំណើរការដោយ CPU M1 ថ្មីរបស់ក្រុមហ៊ុន Apple។ នេះគឺជាកុំព្យូទ័រ MacBook Air ដំបូងបង្អស់ និងជាកុំព្យូទ័រយួរដៃមួយក្នុងចំណោមកុំព្យូទ័រយួរដៃដំបូងបង្អស់ដែលបំពាក់នូវ CPU របស់ Arm ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ កុំព្យូទ័រស៊េរី Mac។

MacBook Air ថ្មីមានតម្លៃចាប់ពី 999$ ដែលជាតម្លៃដូចគ្នានឹង MacBook Air ជំនាន់មុន ហើយវាមានលក់នៅថ្ងៃទី ១៧ ខែវិច្ឆិកានៅសហរដ្ឋអាមេរិក។

ម៉ូឌែលទាបបំផុតរួមមាន GPU ចំនួន 7 cores និង Storage ទំហំ 256GB ក៏ដូចជា RAM 8GB ។ ម៉ូឌែលជាមួយ GPU ចំនួន 8 cores និង Storage ទំហំ 512GB មានតម្លៃចាប់ពី 1249$។ ម៉ូឌែលខ្ពស់បំផុតដែលមាន RAM 16GB និង Storage ទំហំ 2TB មានតម្លៃ 2049$។ ដូចម៉ូឌែលជំនាន់មុនដែរ វាមានពណ៌មាស ប្រាក់ និងពណ៌ប្រផេះ។

ន្ទះឈីប M1 គឺស្រដៀងនឹង CPU ដែលមាននៅក្នុងទូរស័ព្ទ iPhone 12 និង iPad Air ដែលទើបនឹងចេញនាពេលថ្មីៗនេះ ហើយវាត្រូវបានផលិតឡើងដោយស្ថាបត្យកម្មខុសពី CPU របស់ Intel ដែលមានក្នុងម៉ូឌែល MacBook មុនៗ។ ក្រុមហ៊ុន Apple បាននិយាយថាវាមាន 4 Cores ដែលមានកម្លាំងខ្ពស់ និងមាន 4 Cores ដែលមានទិន្នផលខ្ពស់ ពោលគឺការខិតខំដើម្បីធ្វើអោយមានថាមពលខ្លាំងនិងការកាន់ថ្មបានយូរ។ ក្រុមហ៊ុន Apple ក៏បានអះអាងផងដែរថាបន្ទះឈីបនេះផ្តល់ជូននូវកម្លាំងខ្លាំងបំផុតក្នុងថាមពលមួយវ៉ាត់លើស CPU ដទៃទៀតនៅលើលោកនេះ និងជួយដល់ល្បឿនបើក ដូច្នេះកុំព្យូទ័រយួរដៃរបស់អ្នកនឹងបើករួចរាល់ក្នុងរយៈពេលយ៉ាងខ្លី បន្ទាប់ពីអ្នកបើកវា។

ចំនែកឯការរចនាវិញ MacBook Air ថ្មីមើលទៅស្រដៀងនឹង MacBook Air ដែលយើងបានឃើញពីមុន។ វាមានទម្ងន់ 2.8 ផោន និងទំហំ 11.97 x 8.36 x 0.16-0.63 អ៊ីញ ដែលជាទំងន់ដូចគ្នា និងទំហំស្រដៀងទៅនឹងម៉ូឌែលជំនាន់មុនរបស់វាដែរ។

ប៉ុន្តែ ក្រុមហ៊ុន Apple បាននិយាយថាវាលឿនជាង “98 ភាគរយនៃកុំព្យូទ័រយួរដៃដែលបានលក់កាលពីឆ្នាំមុន”។ វាក៏មានល្បឿនលឿនជាងរហូតដល់ទៅ 3.5 ដង បើធៀបជាមួយ MacBook Air ដែលបានចេញលក់កាលពីដើមឆ្នាំនេះ ដែលរួមមានដំណើរការក្រាហ្វិកលឿនជាង 5 ដង និងការរៀនរបស់ម៉ាស៊ីន (machine learning ) លឿនជាង 9 ដងនិងដំណើរការ SSD លឿនជាងមុន ២ ដង។ ក្រុមហ៊ុន Apple មិនបាននិយាយថាតើពួកគេវាស់ភាពខុសគ្នាទាំងនេះយ៉ាងដូចម្តេចទេ។

ក្រុមហ៊ុន Apple បាននិយាយថាអ្នកនឹងទទួលបានការកាន់ថ្មយូរបំផុតមិនធ្លាប់មាននៅលើកុំព្យូទ័រ MacBook Air ជាមួយនឹងការប្រើប្រាស់អីុនធឺណិតឥតខ្សែរយៈពេល 15 ម៉ោង និងការចាក់វីដេអូរយៈពេល 18 ម៉ោងសំរាប់ការសាកថ្មម្ដង ដែលជាការកើនឡើង រហូតដល់ទៅ 6 ម៉ោងបើប្រៀបធៀបទៅនឹង MacBook Air ដែលប្រើបន្ទះឈីបរបស់ Intel។ វាមិនមានកង្ហានៅខាងក្នុងនោះទេ ដូច្នេះវានឹងមានដំណើរការយ៉ាងស្ងាត់ផងដែរ។ (ប៉ុន្តែយើងនឹងរងចាំមើលអំពីកំដៅរបស់វា។ )

បើនិយាយពីលក្ខណៈសម្បត្តិវិញ MacBook Air ថ្មីមានអេក្រង់ Retina Display ទំហំ 13.3 អ៊ីញ ជាមួយ Resolution 2560 x 1600 ដែលមានប្រភេទពណ៍ P3 និងកម្រិតពន្លឺ ៤០០ nits រួមជាមួយ Magic Keyboard ដែលមានភ្លើងពីខាងក្រោយ និងមាន RAM រហូតដល់ 16GB និង Storage 2TB។ វាគាំទ្រ Wi-Fi 6, Bluetooth 5.0 និង មុខងារស្កេនក្រយ៉ៅដៃ Touch ID។ វាមានរន្ធ USB-C ចំនួនពីរ (ដែលគាំទ្រការសាកថ្ម , DisplayPort, Thunderbolt 3 និង USB 3.1 Gen 2) ក៏ដូចជារន្ធដោតកាសផងដែរ។

កុំព្យូទ័រយួរដៃនេះភ្ជាប់មកជាមួយកាមេរ៉ា 720p ដូចគ្នានឹងម៉ាស៊ីនជំនាន់មុនរបស់វាដែរ (គុណភាព Resolution ទាបជាងកាមេរ៉ាអាយហ្វូននិងអាយផេត) ប៉ុន្តែ Apple បាននិយាយថាវានឹងទទួលបានលទ្ធផលល្អប្រសើរជាងមុនដោយសារអង្គប្រតិបត្តិការរូបភាពថ្មី (ISP) របស់បន្ទះឈីប M1 ដែលនឹងធ្វើអោយមានការប្រសើរឡើងនូវ noise reduction, dynamic range, auto white balance និង ការចាប់មុខ។