ក្រុមហ៊ុន Huawei នឹង ដាក់ឲ្យ ប្រើប្រាស់នូវប្រព័ន្ធ​ប្រតិបត្តិការ Harmony OS សាកល្បងលើកដំបូងសំរាប់ទូរស័ព្ទដៃនៅថ្ងៃទី ១៨ ខែធ្នូ

ក្រុមហ៊ុន Huawei ដឹងថានឹងគ្មានផ្លូវសំរាប់អោយខ្លួនប្រើប្រាស់ សេវាកម្មរបស់ Google នាពេលអនាគតទេ បើទោះបីជាប្រធានាធិបតីអាមេរិកថ្មីមិនមែនជាលោក ដូណាល់ ត្រាំក៏ដោយ។ ដូច្នេះក្រុមហ៊ុននេះនឹងឈានទៅមុខជាមួយនឹងប្រព័ន្ធ​ប្រតិបត្តិការ Harmony OS របស់ខ្លួន។

យោងតាមលោកវ៉ាងចេងលូ (Wang Chenlu) ប្រធានផ្នែកកម្មវិធីនៅក្រុមហ៊ុន Huawei បានអោយដឹងថា ប្រព័ន្ធប្រតិបត្តិការដែលមានប្រភពបើកចំហរមួយនេះនឹងមានសម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធីនៅថ្ងៃទី ១៨ ខែធ្នូ ហើយទូរស័ព្ទដៃសាកល្បងដំបូងដែលមានដំណើរការដោយប្រព័ន្ធប្រតិបត្តិការនេះនឹងត្រូវបានដាក់បង្ហាញនៅខែមករា ឬខែកុម្ភៈ ឆ្នាំ២០២១ ។

Harmony OS
Harmony OS

លោកវ៉ាងបានបង្ហើបឱ្យដឹងថាបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន Huawei កំពុងតែធ្វើការឆ្ពោះទៅរកការបង្កើតប្រព័ន្ធបរិស្ថានថ្មីមួយជុំវិញប្រព័ន្ធដំណើរការ Harmony OS ហើយរហូតមកដល់ពេលនេះអ្វីៗទាំងអស់គឺដំណើរការទៅតាមផែនការ។ នៅពេលទទួលបានរបាយការណ៍ដំបូងក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ ការដាក់អោយសាកល្បងប្រើប្រាស់ Harmony OS ជាសាធារណៈនឹងដាក់ដំណើរការនៅខែមេសាឆ្នាំ ២០២១ ។

នាយកប្រតិបត្តិរូបនេះបាននិយាយថាប្រហែលជា ៩០ ភាគរយនៃទូរស័ព្ទដៃរបស់ក្រុមហ៊ុនត្រូវបានត្រៀមរួចជាស្រេចសម្រាប់ការធ្វើបច្ចុប្បន្នភាព។ វាមានឱកាសតិចតួចដែលសហរដ្ឋអាមេរិកអាចបន្ទន់ជំហររបស់ខ្លួនហើយអនុញ្ញាតឱ្យ Google ធ្វើការជាមួយក្រុមហ៊ុន Huawei ប៉ុន្តែការពិតគឺថាយើងកំពុងឆ្ពោះទៅរកការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងពិភពទូរស័ព្ទដៃ ដែលយើងអាចមើលឃើញប្រព័ន្ធដំណើរការធំៗចំនួនបី ដូចកាលពីចន្លោះឆ្នាំ ២០១២ និង ២០១៥ ដូច្នោះដែរ។