Samsung នាំមុខ Apple នៅលើទីផ្សារអាមេរិកជាលើកដំបូងក្នុងរយៈពេល ៣ ឆ្នាំ

ជាលើកដំបូងចាប់តាំងពីត្រីមាសទី ២ ឆ្នាំ ២០១៧ ក្រុមហ៊ុន Samsung បានលក់ទូរស័ព្ទដៃច្រើនជាងក្រុមហ៊ុន Apple នៅលើទីផ្សារសហរដ្ឋអាមេរិកក្នុងរយៈពេលជាងមួយត្រីមាស។ ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េមានចំណែកទីផ្សារ ៣៣,៧% ក្នុងចន្លោះខែកក្កដា​ និងខែកញ្ញាដែលជាការកើនឡើង ៦,៧ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចំនួននៃការលក់របស់ក្រុមហ៊ុន Samsung ត្រូវបានជំរុញដោយតំរូវការខ្ពស់នៃទូរស័ព្ម៉ូឌែលកំរិតកណ្ដាល ក៏ដូចជាកំរិតខ្ពស់នៃដែលក្នុងនោះរួមមាន Galaxy Note20 និង Galaxy Z Fold2។

ក្រុមហ៊ុន Apple បានធ្លាក់មកចំណាត់ថ្នាក់ទី២ ដោយមានចំណែកទីផ្សារ ៣០,២% ។ ក្រុមការងារនៅ Strategy Analytics ចង្អុលបង្ហាញថាការពន្យាពេលនៃការដាក់លក់ទូរស័ព្ទស៊េរី iPhone 12 មានន័យថា Apple មិនបានទទួលជោគជ័យក្នុងការលក់ដូចកាលពីទូរស័ព្ទជំនាន់មុនឡើយ (ជាធម្មតាទូរស័ព្ទ iPhone ថ្មីតែងតែដាក់លក់នៅខែកញ្ញា) ។

ក្រុមហ៊ុន LG នៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ ៣ ដែលមានចំណែកទីផ្សារ ១៤,៧ ភាគរយ។

ទិន្នន័យសកលរបស់ក្រុមអ្នកវិភាគបានបង្ហាញថាក្រុមហ៊ុន Samsung គឺជាអ្នកលក់ឈានមុខគេក្នុងត្រីមាសទី ៣ ដែលចែកចាយទូរស័ព្ទដៃ ២១,៩% នាំមុខក្រុមហ៊ុន Huawei (១៤,១%) និងក្រុមហ៊ុន Xiaomi (១១,៩%) ។ Apple មានចំនួន ១១,៩% នៃទូរស័ព្ទដៃដែលបានចែកចាយទូទាំងពិភពលោកនៅត្រីមាសទី ៣ នៃឆ្នាំនេះ។ តែពេលនេះទូរស័ព្ទស៊េរី iPhone 12 បានចេញលក់ហើយ ដូច្នេះត្រីមាសទី ៤ នឹងមានការប្រជែងគ្នាខ្លាំង។