ក្រុមហ៊ុន Sony ចាប់បើកដំណើរការមុខជំនួញដ្រូនដែលមានឈ្មោះថា Airpeak

ថ្ងៃនេះក្រុមហ៊ុនយក្សរបស់ជប៉ុនបានដាក់បង្ហាញគំរោងមួយដែលមានឈ្មោះថា Airpeak ដែលនឹង“ គាំទ្រដល់ការច្នៃប្រឌិតរបស់អ្នកផលិតវីដេអូអោយបានច្រើនបំផុត” ។ បើស្ដាប់មើលទៅ វាទំនងជាក្រុមហ៊ុន Sony គ្រោងនឹងប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតដ្រូនដូចជា ក្រុមហ៊ុន DJI, Parrot និងក្រុមហ៊ុន Skydio ជាដើម ព្រោះថាក្រុមហ៊ុន Sony គឺក្រុមហ៊ុនមួយដែលមានជំនាញខាងកាមេរ៉ាតូច និងកាមេរ៉ាគ្មានកញ្ចក់។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន ក្រុមហ៊ុន Sony ក៏បានកត់សំគាល់ផងដែរថាដ្រូនបាននាំឱ្យមាន “ប្រសិទ្ធភាពលំហូរការងារ និងការសន្សំសម្ចៃថាមពលនៅក្នុងវិស័យផលិតវីដេអូ” ។ ក្រុមហ៊ុន Sony ក៏បានបន្ថែមទៀតថា “ ក្រុមហ៊ុន Sony បានកំណត់ម៉ាកយីហោ “Airpeak” អោយឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នារបស់ខ្លួនក្នុងការរួមចំណែកដល់ការវិវត្តបន្ថែម និងការបង្កើតតម្លៃដែលមិនធ្លាប់មានពីមុនមកតាមរយៈបច្ចេកវិទ្យារូបភាពក៏ដូចជាបច្ចេកវិទ្យា 3R (Reality, Real-time and Remote) ទៅក្នុងមុខងាររបស់ដ្រូន។

ខណៈដែលក្រុមហ៊ុន DJI ដែលជាក្រុមហ៊ុនរបស់ប្រទេសចិនដែលកំពុងតែជួបបញ្ហាដោយសាសរតែសង្រ្គាមពានិជ្ជកម្មរវាងអាមេរិក និងចិន ផលិតផល Airpeak របស់ក្រុមហ៊ុន Sony អាចនឹងមានឳកាសខ្ពស់ក្នុងការវាយលុកទីផ្សារដ្រូនក្នុងសហរដ្ឋអាមេរិក។