ហ្គេម Horizon Forbidden West នឹងមកដល់នៅឆមាសទី២ក្នុងឆ្នាំ ២០២១នេះ

ក្រុមហ៊ុន Guerilla Games និង​ក្រុមហ៊ុន Sony នៅមិនទាន់ហ៊ានបញ្ជាក់ពីថ្ងៃដាក់ចេញលក់ហ្គេម Horizon Forbidden West ជាក់លាក់នៅឡើយទេ ដោយគ្រាន់តែនិយាយថាវានឹងចេញក្នុងឆ្នាំ ២០២១ ខាងមុខនេះ។ លោក Kotaku បានប្រាប់ថាក្រុមហ៊ុន Sony បានចែករំលែកវីដេអូនៃការចាប់ផ្ដើមចេញលក់ PlayStation 5 ដែលនៅក្នុងវីដេអូនោះបានបញ្ចាក់ថា Horizon Forbidden West នឹងចេញលក់នៅឆមាសទី២ក្នុងឆ្នាំ ២០២១។

កាលបរិច្ឆេទគឺដូចទៅហ្នឹងការរំពឹងទុកព្រោះថាហ្គេម Horizon ជាប្រភេទហ្គេមខ្នាតធំ ហើយក្រុមហ៊ុន Sony និង Guerilla Games ទើបតែនិយាយ និងចែករំលែកពត៌មានតិចតួចពីហ្គេមមួយនេះកាលពីខែមិថុនានេះប៉ុណ្ណោះ។