ការកំណត់របស់ router នីមួយៗគឺតែងតែមានលក្ខណៈខុសប្លែកពីគ្នា ហើយខ្ញុំក៏មិនអាចធ្វើការបង្ហាញរបៀបដាក់បញ្ចូល DNS សំរាប់គ្រប់ប្រភេទ routers នោះទេ។ ដូច្នេះ routers ដែលនឹងត្រូវបង្ហាញនៅពេលនេះមាន២ម៉ូឌែលគឺ Mikrotik RB750Gr3 និង TP-Link TL-WR1043ND។ ខាងក្រោមនេះគឺជារបៀបបញ្ចូល DNS ទៅក្នុង router ទាំង២ម៉ូឌែល។
Mikrotik RB750Gr3 (RouterOS 6.42.5)
១. ចូលទៅកាន់ Mikrotik router របស់អ្នកដែលជាទូទៅមានអាសយដ្ឋាន 192.168.88.1 តាមរយៈកម្មវិធី browser (Chrome, Firefox…) រួចវាយបញ្ចូលឈ្មោះអ្នកប្រើប្រាស់ និងពាក្យសំងាត់របស់អ្នក។

២. ចុចលើពាក្យ “Terminal” ដូចដែលបានបង្ហាញក្នុងរូបខាងក្រោម។

៣. ធ្វើការលុប DNS ដែលបានផ្ដល់ដោយក្រុមហ៊ុនផ្គត់ផ្គង់អិុនធឺណិតរបស់អ្នកដោយវាយបញ្ចូលនូវ command នេះ៖
/ip dhcp-client set WAN use-peer-dns=no
៤. បញ្ចូលអាសយដ្ឋាន DNS ដែលយើងចង់ប្រើ។ ក្នុងករណីនេះគឺខ្ញុំប្រើ OpenDNS Family Shield ដែលមានអាសយយដ្ឋាន 208.67.222.123 / 208.67.220.123។ Command ដែលត្រូវប្រើនៅទីនេះគឺ៖
សំរាប់ Firmware RouterOS <= 4.5៖
/ip dns set primary-dns="208.67.222.123"
/ip dns set secondary-dns="208.67.220.123"
សំរាប់ Firmware RouterOS >= 4.6៖
/ip dns set servers="208.67.222.123,208.67.220.123"
៥. ជាចុងក្រោយអ្នកត្រូវធ្វើការ reboot router របស់អ្នកដោយបញ្ចូល command៖/system reboot
TP-Link TL-WR1043ND (V4 160718)
១. ចូលទៅកាន់ TP-link router របស់អ្នកដែលជាទូទៅមានអាសយដ្ឋាន 192.168.1.1 ឬ 192.168.0.1 រួចវាយបញ្ចូលឈ្មោះអ្នកប្រើប្រាស់ និងពាក្យសំងាត់របស់អ្នក។
២. សូមមើលនិងធ្វើតាមរូបខាងក្រោមដើម្បីធ្វើការបញ្ចប់ការកំណត់របស់ router TP-Link TL-WR1043ND របស់អ្នក។ ជាចុងក្រោយធ្វើការ reboot router របស់អ្នកដើម្បីអោយកំនែប្រែមានប្រសិទ្ធភាព។

បើសិនជាអ្នកមាន router ម៉ូឌែលដទៃទៀតរបស់ក្រុមហ៊ុន Mikrotik ឬ TP-link នោះ វានឹងមានការកំណត់ដែលមានលក្ខណៈស្រដៀង ឬដូចគ្នាទៅហ្នឹង routers ទាំង២ម៉ូឌែលដែលបានបង្ហាញនៅក្នុងអត្ថបទមួយនេះដែរ។ អ្នកក៏អាចប្រើ DNS ផ្សេងៗទៀតដែលមានល្បឿនលឿន ស្ថេរភាពល្អ និងមិនគិតថ្លៃ ដែលមានដូចជា Google DNS ដែលមានអាសយដ្ឋាន 8.8.8.8 / 8.8.4.4 ឬ Cloud Flare DNS ដែលជា DNS ដែលមានល្បឿនលឿនជាងគេបំផុតដោយមានអាសយដ្ឋាន 1.1.1.1 / 1.0.0.1។
អ្នកប្រើប្រាស់ឧបករណ៍ (ទូរស័ព្ទ កុំព្យូទ័រ…) នៅ local network អាចធ្វើការប្ដូរ DNS របស់ឧបករណ៍របស់ពួកគេរៀងៗខ្លួនបាន ដែលខុសពី DNS ដែលបានកំណត់នៅក្នុង router។ ដូច្នេះអ្នកត្រូវធ្វើការបង្ខំអោយឧបករណ៍ដែលនៅក្នុង local network ទាំងអស់ប្រើ DNS ដែលបានកំណត់ដោយ router។ សូមចុចនៅត្រង់នេះដើម្បីអានពី របៀបបង្ខំអោយឧបករណ៍ប្រើ DNS របស់ Router៕